By | March 13, 2018

យោងតាមគណនីហ្វេសប៊ុកលោក ផែង វណ្ណះបានអោយដឹងថា:វៀតណាម​ ៖​ ស្ថានភាពវិវត្តន៍ចុងក្រោយរបស់លោក​បណ្ឌិត​ ស៊ុយ​ សារ៉េត​ នៅព្រឹក​នេះ​គឺបានធូរច្រើនហើយ​ ។​ លទ្ធផលស្គេនក្បាលមិន​មានអ្វីគ្រោះថ្នាក់ទេ​ តែ​លោកត្រូវនៅ​សំរាកព្យាបាលយូរថ្ងៃទៀត​ដោយសារតែរបួសបាក់ធ្មេញស្ទើរអស់​ របួស​មាត់​ របួស​ត្រចៀក​ របួសរាងកាយ​ របួសលើផ្ទៃមុខ​។​

លោកបណ្ឌិត​ ស៊ុយ​ សារ៉េត​ បានរងគ្រោះដោយជនអន្ធពាលវាយយ៉ាងសាហាវព្រៃផ្សៃបន្ទាប់ពីក្រុមអ្នកសារព័ត៌មានផ្សាយចោទប្រកាន់ថាលោកបើកឡានបុកគេស្លាប់អស់​ ២​ នាក់​ របួសធ្ងន់​ ២​ នាក់​ ហើយបើករត់​ ដែលដំណឹងនេះជាសារមួយបញ្ឆេះអោយមហាជនក្ដៅក្រហាយរួមគ្នាតាមវាយប្រហារលោកបណ្ឌិតតែម្ដង​ ។​បន្ទាប់ពីផ្សាយខុស​ សារព័ត៌មាន​មួយចំនួនបានកែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញ​ ។​ តែសារព័ត៌មានខ្ចប់មមីសមាន់ខ្លះ​ មិនទទួលស្គាល់កំហុសហើយចោទអ្នករឹះគន់ថាលាបពណ៌ខ្លួនទៅវិញ​ ។បន្ទាប់ពីមើលឃើញអំពើព្រៃផ្សៃនេះ​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ បានបញ្ជាអោយ​សមត្ថកិច្ច​តាមចាប់ខ្លួនជនបង្ករយកមកផ្ដន្ទារទោសតាមច្បាប់​ ។​ ចំណែកមេធាវីរបស់លោកបណ្ឌិត​ ក៏បាន​រៀបចំពាក្យបណ្ដឹងដាក់ចូលអោយ​សមត្ថកិច្ចចាត់ការជនល្មើសតាមច្បាប់ផងដែរ​ ។

ប្រភព:FACEBOOK/PHENG-VANNAK

រៀបរៀងដោយ: ក.សុជាតា

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *