By | March 12, 2018

យោងតាមគណនីហ្វេសប៊ុកលោក​ ផែង វណ្ណះ បានអោយដឹងថា:ប្រភពពីសាច់ញាតិជនរងគ្រោះ​ បានអោយដឹងថា​ លោកគ្រូ សុ៑យ សារ៉េត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។​ គាត់បានដឹងខ្លួនឡេីងវិញហេីយ រងគ្រោះធ្ងន់ មាត់​ និង​ ធ្មេញ ពេលនេះកំពុងរង់ចាំលទ្ធផលពិនិត្យខួរក្បាល​ពីគ្រូពេទ្យ​។ហើយលោកបណ្ឌិតស៊ុយសារ៉េត ដែលជាប់ចោទថាបុករះគេតាមផ្លូវ ហើយបើករត់គេចខ្លួន ត្រូវបានក្រុមចៅក្រមអត់សាលា កាត់ក្តីដោយវាយតប់រហូតដល់ស្លាប់ហើយ…បញ្ហានៅត្រង់ថា ជនរងគ្រោះដែលត្រូវជនបង្កបុកប៉ះ ដែលនាំដល់ការខូចខាត បានអ្នកណាសងទៅ?នៅពេលដែលជនបង្កក៏បានក្លាយជាជនរងគ្រោះដែរ…

មានពត៏មានខ្លះបានផ្សាយថាគាត់បានស្លាប់ហើយ ការពិតគាត់មិនទាន់ស្លាប់ទេ។សូមអានការបញ្ចេញមតិពីប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក:យើងឃើញគាត់ខុស តែយើងនិងត្រូវប៉ុនណាទៅបើយើងបង្កររបួសលើកគាត់របៀបនេះអ្នកបានបញ្ចេញកំហឹងលើកគាត់,យើងត្រូវយល់ឃើញថាមានមនុស្សឆក់ឱកាសច្រើន លើកបញ្ហានេះ មិនអោយរត់ម៉េចបើយើងម្នាក់ៗចូលចិត្តប្រើអំពើហឹង្សារណាស់,ខ្មែរអើយខ្មែរកាលណាចេះស្រលាញ់គ្នា កុំអោយបានតែមាត់ ថា ខ្មែរដូចតែគ្នាឯងខ្មែរមែន តែទង្វើយើងន់ប្រៀបបានដូច សត្វតិនិច្ឆានចឹង,ចុងក្រោយសួរថាអ្នកណាទទូលខុសត្រូវលើកបញ្ហានេះ,ពេលខ្លះវាជាទំលាប់អាក្រក់បានជាអ្នកបុកចេះតែរត់ព្រោះបើនៅនៅខ្លាចគេវៃហើយបើករត់គេថាមិនទទួលខុសត្រូវតែពួកដែរវៃគេនឹងបើវាបង្កវារត់លឿនជាងគេផង-បុកហើយឈប់ដោះស្រាយខ្លាចគេព្រួតវៃបើកឡានរួត់គេតាមទាន់គវៃ ចំណែកអ្នកដែលត្រូវគេបុកនឹងអ្នកដែលឃើញមិនមានទំនុកចិត្តទៅលើប្រព័ន្ធតុលាការ ព្រោះជាទូទៅអ្នកក្រមិនសូវបានទទួលនៅយុត្តិធម៏ឡើយដូច្នេះហើយបានជាអំពើហិង្សាចេះតែកើតមាន នៅពេលប្រជាពលរដ្ឋគាត់កក់ក្ដៅនឹងប្រព័ន្ធយុត្តិធម៏-នេះជាសោកនាថកម្មថ្មីមួុយទៀតដែលបង្កដោយជនអកតិកាត់ក្តីដោយល្ងិតល្ងង់ដែលបានប្រព្រឹតមកលើបញ្ញាវ័ន្ត។សូមបងប្អូនប្រជាពលរដ្ខខ្មែរយើងបញ្ឈប់អំពើបែបឥតច្បាប់ទំលាប់នេះចោលទៅដើម្បីកុំអោយខ្មែររងគ្រោះបន្តរទៀត។បើបងប្អូននៅតែបន្តរធ្វើរបៀបនេះទៅទៀតស្លាប់ខ្មែរស្លូតត្រង់អស់ហើយ។បើគេបានប្រព្រឹតខុសូមបងប្អូនគ្រាន់តែឃាត់គេទុកប្រគល់អោយទៅនគរបាលចាត់ការតាមនិតិវិធីទៅហើយបើបងប្អូនមិនទុកចិត្តលើស្ខាប័ណ្ណណាមួុយសូមបងប្អូននិងតាមដានឃ្លាំមើល ហើយជួុយជម្រុញយ៉ាងណាអោយមានយុតិធ៌មទាំងអស់គ្នាផងទៅ។

មតិពីប្រិយមិត្តហ្វេសប៊ុក:បើនិយាយឱយត្រូវពេលដែលគាត់បុកគេហើយគាត់មិនចុះដោះស្រាយបែជាគាត់បើករត់ទៅវិញគីមិនត្រូវទេហើយអ្នកវាយគេគីរិតតែខ់សទៅទៀតមិនកួធ្វើអីចឹងទេព្រោះប្រទេសមានច្បាប់មិនកួប្រើហឹងសាទេណាកូនៗ,ខ្លោចចិត្តអាណិតគាត់ណាស់ និងពិសេសអាណិតពូជខ្មែរម្ដេចប្រែចរិតឃោឃៅ
បែបនេះ?រឿងគាត់ប្រាកដទេថាគាត់បុកគេគ្រោះថ្នាក់ធ្ងន់? មានអ្នកបើកបរម៉ូតូភាគច្រើនជិះជ្រែប្រជ្រៀតពេញផ្លូវ ប៉ះឡានដួលខ្លួនឯង ឯម្ចាស់ឡានខ្ជិលចុះរករឿងព្រោះគ្មានប្រយោជន៍ បែរជាពួកគាត់ស្រែកយកត្រូវថាឡានបុកគាត់ ក៏បន្តស្រែកតៗគ្នា បង្កើតជាអំពើហិង្សា គ្មានការពិចារណា ស្ទើរតែ
ឲ្យមនុស្សស្លាប់ដោយគ្មានកំហុស។ពិចារណាផង ក្នុងនាមគាត់សាស្ត្រចារ្យ ម្នាក់មិនអាចខ្វះការទទួលខុសត្រូវនោះទេ ព្រោះសុទ្ធតែបានឆ្លងកាត់ហាត់ពត់ចិត្ត និងដុសខាត់ខួរក្បាលជាអ្នកអប់រំ។សម័យនេះមិនដឹងចិត្តមនុស្ស80%សាងពីអ្វី បានជាចូលចិត្តហិង្សា ដោយគ្មានការពិចារណា?អ្នកបើកបរចំណាស់នេះមានបទពិសោធន៍ច្រើនឆ្នាំ គាត់មិនអាចស្លន់ស្លោឡើយ គួរពិចារណា ផ្ដល់គំនិតល្អៗ មិនគួរជាន់ថែមដែលជាការញុះញ៉ង់ឲ្យកើតទៅជារឿងធំបាននោះទេ។ចូររួមគ្នាជួយសង្គមជាតិ
យើង កុំគុំគួន កុំយកលេសរឿងដែលកើតឡើងបង្កឲ្យកើតរឿងថ្មីមួយទៀតពិបាកដោះស្រាយ ជាគំរូអាក្រក់ដល់មនុស្សជំនាន់ក្រោយ។បើវាយត្រូវនោះវាគ្រាន់ តែមិនល្អដែលបេះដូងជាមនុស្ស តែបើវាយខុសហើយធ្វើបាបអ្នកគ្មានកំហុស ចឹងកំហុសរបស់អ្នកណាវិញ? គេងលក់ទេ? ស្ដាយក្រោយទេ? កែវិញបានទេស្ថានភាព
បែបនេះ? កុំឲ្យកូនៗរបស់អស់ពួកយើងទាំងអស់គ្នាដឹងអីថា ពួកយើងជាមនុស្សខ្វះការពិចារណា…!បុកគេហើយឈប់ឡានទៅ មនុស្សមានភ្នែកតាស ទាំងគេនឹងខ្ញុំជួយគ្ន្នា តែបើយើងមើលទៅឃើងហើយ មិនឈប់ឡាន បុកគេរៈពេញណាណី សមដែលទេ មនុស្សរៀនដល់ បណ្ដិតហើយនឹង សួរតើតាមច្បាប់ត្រូវទេ

សង្ឃឹមថាលោកគ្រូបានជាសះស្បើយវិញ គ្មានអ្នកណាចង់បើកឡានបុកគេ គ្មានអ្នកណាទិញឡានដើម្បីបើកបុកគេទេ ប៉ុន្តែបើរឿងបានកើតទៅហើយ បើគាត់បើកបានបុកគេទៅហើយ បើគាត់បើករត់មែន ចឹងចាំបាច់វៃធ្វើអីគ្រាន់តែឲ្យគាត់ទទួលខុសត្រូវទៅថីចាំបាច់ដល់ថ្នាក់នឹង អ្នកវៃនឹងអីក្លាហានម៉េស សង្ឃឹមថាច្បាប់នឹងចាត់ចែងរឿងមួយនេះ.

ប្រភព:FACEBOOK/PHENG-VANNAK

រៀបចំដោយ:​ ក. សុជាតា

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *