By | March 8, 2018

ពត៏មានដ៏ក្តៅគរគុកនៅខេត្តក្រចេះបានធ្វើអោយប្រជាជនប្រមាណ៦នាក់បានស្លាប់នៅនិងកន្លែងដោយសាររឿងជំលោះដីធ្លី,យោងទៅតាមហ្វេសប៊ុករបស់លោក William Guang បានសរសរថា:តេីនរណាអ្នកទទួលខុសត្រូវ នេះជីវិតមនុស្សណា ពួកយេីងជាពលរដ្ឋពិតជាមិនអាចទទួលយកបានចំពោះដំណោះស្រាយដ៏សាហាវព្រៃផ្សៃនេះឡេីយ,ហេតុអ្វីគ្រាន់តែដោះស្រាយបញ្ហាទំនាស់ដីធ្លីសោះដល់ថ្នាក់ប្រេីអាវុធដូចប្រយុទ្ធក្នុងសង្គ្រាមឈានដល់មានការរបួសការស្លាប់ដល់ពលរដ្ឋ ហេតុអ្វីយកកម្លាំងទាហានមកដោះស្រាយបញ្ហារដ្ឋបាល តេីយកច្បាប់អ្វីមកអនុវត្តន៍ ? នេះជាការតវ៉ាធម្មតាមិនមែនភេរវកម្មទេពួកយេីងជាម្ចាស់អំណាចក្នុងរបប្រជាធិបតេយ្យហេតុអ្វីពុំមានដំណោះស្រាយដ៏ល្អមួយសម្រាប់ពួកយេីងជាពលរដ្ឋ សូមមេត្តាកុំជាន់ឈ្លីសិទ្ធរបស់ពលរដ្ឋពេក

យោងតាមផេករបស់ សុវណ្ណភូមិខ្មែរបានសរសេរថា:តាមបញ្ជា ហ៊ុន ម៉ាណា ដែលជាខ្នងរបស់ក្រុមហ៊ុនយួន ទាហានចេញមកព្រោងព្រាតបាញ់គំរាម និងសំលាប់ប្រជាពលរដ្ឋ (បញ្ជាក់៖ មកដល់ម៉ោងនេះមានព័ត៌មានបញ្ចាក់ថាមានពលរដ្ឋត្រូវបានបាញ់ស្លាប់ចំនួន៦នាក់ និងរងរបួស៤០នាក់)-ខេត្តក្រចេះ៖ ថ្ងៃព្រហស្បត៏ ៧រោជខែផល្គុនឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ខែមិនាឆ្នាំ២០១៨ វេលាម៉ោង១១និង០០នាទីនៅចំណុចច្រកចូលរបស់ក្រុមហ៊ុនមេមត់ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី ជាមួយ ក្រុមហ៊ុនមេមត់ ជាង២០០នាក់ ប្រដាប់ដោយ ដំបង កាំបិត ពូថៅ នៅក្នុងដៃ បានចុះមកបិទផ្លូវជាតិ លេខ៧៦A ដោយសារខឹង នឹងកំលាំងចំរុះចុះរុះរើ បំផ្លាញផ្ទះរបស់ពួកគាត់នៅតាមក្រវាត់ព្រំដីក្រុមហ៊ុនមេមត់ ដែលមានទំនាស់មិនទាន់បានដោះស្រាយរួចរាល់។

បញ្ជាក់៖ ក្រុមហ៊ុនមេមត់ជាក្រុមហ៊ុនរបស់ ហ៊ុន ម៉ាណា កូនស្រីរបស់ ហ៊ុន សែន បានទទួលដីសម្បទានពីរដ្ឋាភិបាលឪពុកខ្លួននៅផ្ទៃដីជិត ១ម៉ឺនហិកតារ (៩.៨៥០ហិកតារ) សម្រាប់ដាំដំណាំកៅស៊ូរយៈពេល ៥០ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៨ ដោយបានប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៥២៧គ្រួសារ ដែលបានតាំងទីលំនៅត្រង់ចំណុច១០៩ ដល់ ១១៥ ឋិតនៅឃុំឃ្សឹម ស្រុកស្នួល។ ក្រោមបញ្ជាក្រុមហ៊ុនរបស់ ហ៊ុន ម៉ាណា រហូតមកដល់ឆ្នាំ២០១៥ ផ្ទះប្រជាពលរដ្ឋចំនួន ១០ខ្នងត្រូវបានដុតបំផ្លាញ លំនៅដ្ឋាន៣២៧គ្រួសារត្រូវបានរុះរើនិងវាយបំផ្លាញចោល។ ចាប់ពីឆ្នាំ២០១៥មក ហ៊ុន ម៉ាណា បានលក់ ឬផ្ទេសិទ្ធិក្រុមហ៊ុននេះ និងដីសម្បទានទៅឲ្យក្រុមហ៊ុនយួនគ្រប់គ្រងវិញម្តងដោយខ្លួននៅជាបង្អែក ហើយនៅពេលនេះនៅសល់ប្រជាពលរដ្ឋខ្មែរប្រហែល ២០០គ្រួសារឬផ្ទះប្រជាពលរដ្ឋទៀតដែលកំពុងប្រឈមមុខបណ្តេញចេញ រុះរើ និងដុតបំផ្លាញចោលនាពេលនេះ និងខាងមុខ។គ្រាន់តែរឿងដីធ្លីសោះ មិនថាអ្នកណាខុស ឬអ្នកណាត្រូវទេ ហើយជារឿងប្រយោជន៍ជាតិសាសន៍ខ្លួនសោះ តើមានហេតុផលអីត្រូវបាញ់សំលាប់ពួកគាត់ ?

វីដេអូនៅខាងក្រោមនេះ

                                                                                                         

ខាងក្រោមនេះជាពាក្យពេជន៏របស់ប្រជាពលរដ្ឋតាមហ្វេសប៊ុក:រស់នៅក្នុងសង្គម ប្រៃផ្សៃ រស់យ៉ាងភ័យខ្លាច អ្នកថាការពារ អ្នកធ្វើ ក៏ជាមនុស្សតែមួយ អោយជឿជាក់ មិចកើត បើសម្លាប់ រាស្រ្តស្លូត ត្រង់បែបនេះ តើកូន ចៅអ្នកស្លាប់ រំពឹង នរណា រស់យ៉ាងខ្លិចផ្សារ ដោយអយុត្តិធម៌-ព្រះម្ចាស់ថ្លៃ !ដូចជាសង្គ្រាម ប្រយុទ្ធការពារ បុព្វហេតុនៃសេចក្តីសុខរបស់ប្រជាជាតិ ?ពេលណា វេលាណា ទើបបញ្ហាទាំងនោះ ត្រូវបានដោះស្រាយ ក្នុងដំណើរនៃសុខ សន្តិភាព …? ហេតុអ្វីត្រូវសំលាប់គាត់ គ្រាន់តែដីសោះ ទុកអោយគាត់រស់នៅដល់ថ្ងៃស្លាប់មិនបានមែនទេ..! ហ៊ុន សែនអើយមានបើកភ្នែកមើលឃើញ ទឹកភ្នែករាស្ត្រទេ..?ចុះទាហ៊ានទាំងអស់ណឹង ការពារប្រជារាស្ត្រអូការពារអំណាចឬការពារបក្យពួកដើម្បីលួចផ្លន់ដីធ្លីរបស់រាស្ត្រ បានជាបាញ់សម្លាប់រាស្ត្រទៅវិញអស់លោកគរាន់ជាកូនចៅរបស់រាស្ត្រឬ-ឆ្ងល់ដែលរាស្រ្តមានដីបន្តិចបន្តួតសំរាបប្រកបរបររកសុីចិញ្ចឹមក្រពះរាល់ថ្ងៃ ក៏ប៉ុន្នឹងចង់បានដែរ មិនដឹងយកលុយទៅណាបើស្លាប់ទៅមិនយកទៅផង ធ្វើអោយតែគេស្អប់

តាមប្រភពនៅទីនោះនិយាយថា ប្រជាជនគប់ដបសាំង លើកងពលទាហ៊ាន បណ្តាលអោយផ្ទុះអាវុធដើម្បីរក្សាសណ្តាប់ធ្នាប់ ដូច្នេះសូមជួយបកស្រាយផង។ធ្វើជាអាជ្ញាធម៌គួរប្រឹងប្រែងស្វែងការដំណោះស្រាយមួយណាល្អទៅបាញ់បស់សេរីជាមួយប្រជាពលរដ្ឋវាអាម៉ាស់ណាស់ស្រុកខ្មែរ!!អ្នកល្ងង់មិនខុសទេ!!បេីយ៉ាងនេះតេីអោយប្រជាប៉ីរដ្ធលោកសង្ឃឹមអី ហេីយតេីអោយពួុគគាត់បោះឆ្នោតអោយនាក់ណា-ហេតុអ្វីបានជាដល់ថ្នាក់នឹងខ្មែរនិងខ្មែរទេម្តេចមិនរកដំណោះស្រាយ?ជិតដល់បោះឆ្នោតហើយពិតទេ?ខ្ញុំសឹងតែមិនជឿទេ។សូមសម្តចជួយផងទៅ!វាមិនមែនជាបាតុកម្មទំលាក់រដ្ឋាភិបាលទេតែបើជាបាតុកម្មបំផ្លិបំផ្លាញដល់ប្រទេសដល់រដ្ឋាភិបាលខ្ញុំគាំទ្រ!

ខ្មែរឈ្លោះគ្នាដណ្ដើមដីគ្នា កាប់សំលាប់គ្នា កេងប្រវញ្ច័គ្នា រាស្ត្រតូចតាចរងគ្រោះ ឯបរទេសជិតខាងមករស់នៅលើទឹកដីខ្មែរ យកដីទឹកខ្មែរធ្វើជាម្ចាស់លើទឹកដីខ្មែរយ៉ាងរំភើយ..គួរឲ្យអាសូរជាតិសាសន៍ខ្ញុំណាស់

ប្រភព:FACEBOOK

រៀបរៀងដោយ: ក. សូលីដា

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *