By | March 6, 2018

វាមិនមែនជារឿងដែលថ្មីហើយក៏ចម្លែកខ្លាំងពេកនោះដែរព្រោះថាស្រុកខ្មែរគេនិយមប្រើខ្សែរស្រឡាយបក្យពួកដើម្បីមុខមាត់និងបុណ្យស័ក្ខនោះ,យ៉ាងណាមិញរឿងលោក គីន សុលីតាបានឡើងជាអនុប្រធាននាយកដ្នានក្នុងរយះពេលដ៏ខ្លីធ្វើអោយលោកផែង វណ្ណះដែលមានមុខមាត់ក្នុងសង្គមមួយរូបមានប្រតិ្តកម្មយ៉ាងខ្លាំងទៅនិងរឿងនេះ មិនត្រឹមតែប៉ុណ្ណោះក៏មានប្រជាជនខ្មែរជាច្រើនរូបមិនពេញចិត្តផងដែរ..នៅថ្ងៃទី៥ខែមិនាឆ្ន២០១៨ ម៉ោងប្រហែល១០យប់ លោ ផែង វណ្ណះបានសរសេរសារបង្ហោះលើហ្វេសប៊ុកជាសាធារណះថា”ចូលប៉ូលីសបានជាង​ ១ឆ្នាំ​ (​ ខែ​ ៩​ ឆ្នាំ​ ២០១៦​ )​ពាក់ស័ក្តិ​ ១​ ឡើងតួនាទី​ អនុប្រធាននាយកដ្ឋាន​ ពិតជាឆ្អឹងអណ្ដែតមែន​ហ៊ឺម​ វណ្ណ:​ ឯងឆ្អឹងអត់អណ្ដែត​ បំរើការងារជា​នគរបាល​ ៣០​ ឆ្នាំ​ រហូតដល់ថ្ងៃឈប់​ មានតួនាទីត្រឹមអនុប្រធានការិយាល័យ​ ។​ចំណែកក្មូួយប្រុស​ គិន​ សុលីតា​ អីក៏​ឆ្អឹងអណ្ដែតម្ល៉េះ​ ទើបចូលបំរើការបានជាង​ ១ ឆ្នាំ​ ឡើងជាអនុប្រធាននាយកដ្ឋានទៅហើយ​ ។​និយាយនេះមិនមែនច្រណែន​ ឬ​ ប្រឆាំងចំពោះការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំទេ​ តែបើថ្នាក់ដឹកនាំតែងតាំងរបៀបនេះញញឹកញាប់ពេក​ តម្លៃគោរពរបស់មន្ត្រីថ្នាក់ក្រោមទៅលើក៏ធ្លាក់ចុះដែរ​។​ចំណែកលក្ខន្តិក:មន្ត្រីនគរបាលជាតិក៏លែងមានតម្លៃដែរ​”

ព័ត៌មានក្ដៅយប់នេះ​ គឺ​មន្ត្រីនគរបាលឈ្មោះ​ គិន​ សុលីតា​ អាយុម្ភៃឆ្នាំជាង​អត្តលេខ​ ៨២៦១១​ចូលនគរបាល​បានជាង​១​ឆ្នាំ​ឡើងតួនាទីជាអនុប្រធាននាយកដ្ឋាន​កំពុងរងការរឹះគន់​ដូចភ្នំភ្លើងផ្ទុះ​ ។​
អស់បក្សប្រឆាំងហើយ​ធ្វើម៉េចក៏បានដែរ​គ្មានអ្នកប្រឆាំងទៀតទេ​មានតែអា​ ផែង​ វណ្ណ​:​ ទេ​ដែលប្រឹងស្រែករឹះគន់អោយគេស្អប់នោះ​។

ខាងក្រោមជាសំដីរបស់ប្រជាពលរដ្ឋតាមបណ្តាញសង្គមហ្វេសប៊ុក:ចប់ហើយគ្នាអ្នកដែលចូលធ្វើការយូអស់សង្ឃឹមហើយជិតបោះឆ្នោតហើយធ្វើអោយតែអស់សន្លឹកឆ្នោត,បងវណ្ណៈ បងធ្វើមិនដឹង រឺដឹងហើយបងចង់សួរ។ខ្ញុំគិតថា វប្បធម៌ស្រុកខ្មែរ អ្នកណាក៏ដឹងបើឪវាផ្កាយកូនពាក់សក្តិតាំងពីនៅក្នុងផ្ទៃម្ល៉េះ។មិនមែនថ្នាក់លើមិន ដឹងទេ តែធ្វើពើ ព្រោះរវល់តែស្រីស្រាល្បែង។ហាហា-អាយុ២០ជាង ទ្បេីងអនុប្រធាននាយកដ្ឋាន… មិនធម្មតា ទេ ហេីយ ក៏ មិនមែនខ្សែអំបោះទ …. គឺខ្សែកាបកប់ក្រោមដីហេីយ-

សម័យឥឡូវទាល់តែមានលុយហើយមានខ្សែទៀតទើបឡើងលឿន។អ្នកខ្លះមានតែលុយ​ អត់ខ្សែ​ ក៏មិនងាយឡើងធំឆាប់ដែរ។ឯអ្នកខ្លះមានខ្សែតែអត់លុយ​ ក៏ពិបាកដែរ។តែបើមានខ្សែហើយមានលុយទៀត​ គឺឆាប់ឡើងធំ-សម័យឥលូវមិនពិបាកទេ ហ្វេសបុកសម្តេចមានបើគេជិះជាន់ចាប់កំហុសប្រមូលគ្នាប្តឹងឆាតទៅសម្តេចផ្ទាល់ៗបាន-សម្រាប់ខ្ញុំមិនចម្លែកទេបងព្រោះថ្នាក់ក្រោមមន្ត្រីតូចតាចគេធ្វើតែអញ្ចឹងខ្ញុំជួបផ្ទាល់ច្រើនដងហើយ គ្រូបង្រៀនចេញពីគរុកោសល្យមិនទាន់តែងតាំងស៊ប់អាចឡើងនាយកសាលា ឯគ្រូមានក្របខ័ណ្ឌនិងចាស់វស្សាបង្រៀនល្អ បង្រៀនទៀតទៅអ្ហែង..សម័យនេះ រឿងការឡើងតំណែង បុណ្យស័ក្គបែបនេះ វាជារឿងធម្មតាទៅហើយ មានលុយ មានខ្សែ ចង់ឡើងជាអ្វីក៏បានដែរ-ខ្ញុំយល់ថាទោះជាមានចំណេះដឹងសមត្ថភាពជំនាញយ៉ាងណាក៏មិនគូរធ្វើដូចនេះ ដែរ។សុំអគ្គលេខាធិការដ្ឋានមេត្តាពិនិត្យឡើងវិញ បើតែងតាំងជាអនុប្រធានការិយាល័យគឺត្រូវក្រែងវាយច្រឡំទេដឹង-មិនធម្មតាមែនបង!ខ្ញុំចូលបំរើការងារនៅឆ្នាំ2007មកដល់ឥទ្បូវនេះហើយមិនទាន់បានសក្ក័១ផងហ្នឹងចប់បាត់សូមសរសើរ..

ខ្ញុំកាន់តំណែងជានាយការិយាល័យប្រឆាំងគ្រឿងញៀន18ឆ្នាំហើយក្រិននៅដដែលហើយសក្តិឡើងបានតែ2កាំទេគេទើបចូលប៉ូលីសបាន1ឆ្នាំជាងសោះឡើងរងនាយកដ្ឋានពិតជាមិនធម្មតា ប្រហែលកន្លែងនោះអត់គាត់នាយកដ្ឋានត្រូវបិទទ្វារឬក៏គាត់ជាវិរជនដែលមានស្នាដៃធំធេងចំពោះជាតិបានជាគាត់ឡើងដូចទេវតាជប់ដាក់-មើលតែហត្ថលេខាអ្នកណាតែងតាំងបានហើយ ​គឺសម្តេចក្រឡាហោមដ៏ថ្លៃថ្លានៃយើងគាត់អ្នកប្រទានតំណែងនេះ។សូមក្តៀនយោបល់ចប់-គ្មានអ្វីប្លែកទេបងប្រុស សក្តិនិងមុខតំណែងដែលឡើងតាមជើងខោរបស់ក្មេងជំនាន់ក្រោយសម្រាប់បុគ្គលដែលចាស់បំរើការងារជូនអង្គភាពយូរឆ្នាំប៉ុណ្ណាគឺគេមើលមិនសូវឃើញទេ-និយាយពិតតែអត់និយាយការពារ… ខ្ញុំចូលចិត្តត្រង់ហ្នឹង។ក្នុងស្ថាប័ននគរបាលជាតិពិតជាមានអំពើបែបនេះមែនហើយរាប់មិនអស់ទេនិងកើតមានស្ទើរគ្រប់កន្លែង។កន្លងមកទាំងគេទាំងខ្ញុំក៏តឹងទ្រូងស្ទើរធ្លាយដែរតែនិយាយមិនចេញ ហើយកុំឃើញគេនិយាយមិនចេញថាពួុកគេពេញចិត្តនោះឱយសោះច្រឡំធំហើយ-នេះគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះក្នុងសង្គមបច្ចុប្បន្នរបស់យេីង នៅមានតាមបណ្តាមន្ទីរក្រសួងនានាផ្សេងទៀតច្រេីនរាប់មិនអស់សុទ្ធតែសំបូរឆ្អឹងអណ្តែតហេីយកុំចាំបាច់សួរថាបាត់សម្លេងឆ្នោតទៅណាគឺសមាជិកខ្លួនឯងមិនបោះអោយតែម្តង។

រូបលោក ផែង វណ្ណះ

 

ប្រភព:FACEBOK/VANNAK-PHENG

រៀបរៀងដោយ: ក.សូលីដា

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *