By | March 5, 2018

ម៉ូតូស៊េរីទំនើបម៉ាក BMW បុកជាមួយម៉ូតូសង់ពេញទំហឹង ស្លាប់ប្រធានក្រុមMSC ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់! ករណីនេះបានកើតឡើងនៅខេត្តកំពង់ស្ពឺ ដោយម៉ូតូទំនើបម៉ាក BMW S1000RR ឆ្នាំ២០១៦ និង ម៉ូតូសង់សេ១២៥បណ្តាលអោយស្លាប់ទាំងសងខាង។ហេតុការណ៏នេះបានកើតឡើងនៅព្រឹកវេលាម៉ោង៧និង៣០នាទី ខែមីនា ឆ្នាំ២០១៨ស្តិតនៅចំណុចផ្លូវ៤៤ភូមិត្រពាំងស្ទុង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺរ។

បើតាមសាច់ញាតិរបស់ជន់រងគ្រោះបានអោយដឹងថាបងប្រុសកែវសុវណ្ណបានអស់ដង្ហើមលារចាកលោកនោះនៅមន្ទីពេទ្យដោយរបួសធ្ងន់ធ្ងរព្យាបាលមិនទាន់ពេលវេលា។គួររំលឹកផងដែរថាបងប្រុស កែវ សុវណ្ណ មានអាយុ៤៧ឆ្នាំមានទ្រព្យស្តុកស្តមជិះម៉ូតូធំទំនើបដល់ទៅ២គ្រឿងគឹម៉ាក BMW S1000RR និង BMW Adventure ផងដែរ។

កាលបងប្រុសនៅរស់គាត់ជាមនុស្សដែលប្រកបដោយគុណធម៏និងព្រហ្មវិហារធម៏បានចុះប្រមូលថវិការជួយដល់សង្គមជាច្រើន ដូចជាធ្វើសាលារៀននិងជួយក្មេងកំព្រារជាច្រើន

ការចាកចេញទៅរបស់បងប្រុស កែវ សុវណ្ណ ហាក់បីដូចជាកាំបិតចាក់អ្នកស្រលាញ់ម៉ូតូតូចធំ និង អ្នកស្នេហាវិស័យម៉ូតូនេះផងដែរ។សូមមើលពាក្យពេជន៏ខាងក្រោយរបស់អ្នកគ្រប់គ្នាដែលស្តាយស្រណោះនៅពេលលឺរដំណឹងថាគាត់បានលាចាកលោកនេះហើយ:ទោះបីជាខ្ញុំនឹងគាត់មិនដែលស្គាល់គ្នាក៏ដោយប៉ុន្តែ ខ្ញុំមានអារម្មណ៍ថាសោកស្ដាយអាណិតដល់គាត់មិនគួរមានរឿងបែបនឹងសោះហើយអាណិតដល់គ្រួសារនឹងកូនៗរបស់គាត់ដែលត្រូវបាត់បង់គាត់ជារាងរហូតខ្ញុំពិតជាសង្វែកខ្លាំងណាស់ចំពោះហេតុការណ៍ដែលកើតឡើងមកលើរូបគាត់

បងខ្ញុំហត់នឿយច្រើនមកហើយ ចឹងគាត់ដល់ពេលត្រូវសំរាកដែរហើយសូមបងប្រុសសម្រាណអោយបានសុខស្រួលចុះចាំប្អូនជួយមើលអាសោរនិងក្មួយអោយ។ស្រក់ទឹកភ្នែករយលានដំណក់ស្រណោះបងប្រុសខ្ញុំណាស់លោកអើយ។បងលាពួកខ្ញុំរហូតហើយបន្សល់ទុកនៅតែរូបថតនិងអនុស្សារីយ៏ចាស់ៗដែលពោរពេញដោយស្នាមញញឹម ព្រមទាំងក្តីសប្បាយរីករាយប៉ុណ្ណោះ។

មានរូបភាពនិងអ្នកសោកស្តាយជាច្រើនរូបដែលខាងក្រុមការងារមិនអាចប្រមូលមកអស់។ខាងក្រោយជារូបភាពខ្លះៗរបស់គាត់ជាមួយនិងក្រុមគ្រូសារ

ប្រភពពត៏មាន/FACEBOOK/DAVID KUBA

រៀបរៀងដោយ: ក. ដារីកា

 

 

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *